កាលពីព្រឹកថ្ងៃអង្គារ ទី០១ ខែមិនា ឆ្នាំ២០២២ សមាគមគ្រួសារបានធ្វើដំណើរទៅបំពេញទស្សនកិច្ចទៅកាន់សាលាមត្តេយ្យសិក្សាឈើខ្លឹម ដើម្បីពិភាក្សាជាមួយគណៈកម្មាធិការសាលាអំពីសកម្មភាពទូទៅប្រចាំថ្ងៃរបស់សាលា។ សាលាមត្តេយ្យមួយនេះជាសាលារៀនគំរូមួយ ដែលទទួលបានពានរង្វាន់ជាសាលាមានបរិស្ថានស្អាតបំផុតប្រចាំឆ្នាំ២០២១។

សាលាមត្តេយ្យសិក្សាឈើខ្លឹម ជាសាលាគោលដៅរបស់គម្រោងកុមារកម្ពុជារីករាយ (HCC) ដែលស្ថិតក្រោមការគាំទ្រពីមូលនិធិគីនចាន់ និងបានអនុវត្តដោយសមាគមគ្រួសារយើងសម្រាប់សមាសភាពមត្តេយ្យសិក្សា។ ចាប់តាំងពីឆ្នាំ២០១៨ មានកុមារចន្លោះពីអាយុ៣-៥ឆ្នាំប្រហែលជាង៤០០នាក់ នៅក្នុងតំបន់នេះ បានមកទទួលការថ្នាក់មត្តេយ្យសិក្សានៅក្នុងសាលាមត្តេយ្យមួយនេះ និងបានដឹងគុណយ៉ាងជ្រាលជ្រៅដល់កម្មវិធី។

ការអនុវត្តន៍គម្រោងនៅសាលាមត្តេយ្យមួយនេះ ពិតជាជោគជ័យណាស់សម្រាប់សមាគមគ្រួសារយើង និងអ្នកពាក់ព័ន្ធនៅក្នុងតំបន់ទាំងអស់ដែលបានចូលរួមសហការក្នុងការអភិវឌ្ឍន៍សាលា។ សមាគមគ្រួសារយើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានជួយគាំទ្រដល់ដំណើរការសាលាមត្តេយ្យមួយនេះ និងការចូលរួមចំណែកយ៉ាងសកម្មពីគណៈកម្មាធិការសាលា និងគ្រូៗទាំងអស់ដែលបានរួមសហការយ៉ាងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តដើម្បីអភិវឌ្ឍបរិស្ថានសាលាប្រកបដោយគុណភាពសម្រាប់ជួយទ្រទ្រង់ដល់ការអប់រំរបស់កុមារ។ សមាគមគ្រួសារយើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តជួយគាំទ្រដល់គម្រោងកុមារកម្ពុជារីករាយរបស់មូលនិធិគីនចាន់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *