វគ្គបណ្តុះបណ្តាលបុគ្គលិករបស់កម្មវិធីកុមារកម្ពុជារីករាយ (HCC) នៅខេត្តសៀមរាប។

នៅដើមសប្តាហ៍នេះ បុគ្គលិកសមាគមគ្រួសារយើងនៅក្នុងតំបន់ខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់លោកគ្រូអ្នកគ្រូ នាយក/នាយិកាសាលា និងអ្នកពាក់ព័ន្ធទាំងអស់ ស្ដីអំពីវិធីសាស្រ្តក្នុងការគ្រប់គ្រងវត្តមានសិស្ស។

កម្មវិធីនេះបានចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ក្នុងគោលបំណងបង្ហាញពីវិធីសាស្រ្ត និងការណែនាំឱ្យច្បាស់លាស់ ទៅកាន់នាយក/នាយិកាសាលា លោកគ្រូអ្នគ្រូ និងអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ ឱ្យបានយល់ពីរបៀបតាមដាន អវត្តមានរបស់សិស្ស និងយល់ពីអំពីករណី ដែលធ្វើឱ្យសិស្សមានអវត្តមានញឹកញាប់ ឬវត្តមានរបស់សិស្សក្នុងថ្នាក់មានចំនួនតិច។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តិឡើង ក្នុងនៅការិយាល័យអប់រំស្រុកវ៉ារិន ខេត្តសៀមរាប និងដឹកនាំកម្មវិធីបណ្តុះបណ្តាល ដោយលោក ទៀវ ឈុនលី ប្រធានគម្រោង HCC ក្នុងខេត្តសៀមរាប។

កម្មវិធីបណ្តុះបណ្តាលនេះ ជាផ្នែកមួយរបស់គម្រោង HCC (កុមារកម្ពុជារីករាយ) ដែលមានគោលបំណង លើកស្ទួយកុមារកម្ពុជា ឱ្យមានឱកាសក្នុងការទទួលបានការអប់រំ ប្រកបដោយគុណភាព នៅថ្នាក់មត្តេយ្យ និងថ្នាក់បឋមសិក្សា ក្រោមការឧបត្ថមពីមូលនិធិ គីន ចាន់។

Share this post

Share this post