ការពិពណ៌នាសេចក្តីប្រកាស

សមាគម​គ្រួសារ​យើង​ ជាស​មា​គម​ខ្មែរ​ក្នុងស្រុក​មួយ​ ដែល​បង្កើត​ឡើងក្នុ​ងគោលបំណង​ លើក​កម្ពស់​ សុខ​មាល​ភាព​ បញ្ញា​ និង​ការ​អភិវឌ្ឍន៍​របស់​កុមារ​ ពង្រឹង​សមត្ថភាព​ថែទាំ​ និង​អប់រំ​របស់​ឪពុក​ម្ដាយ​ ចំពោះ​កូន​ៗ និង​បង្កើន​ជីវភាព​ភាព​ម្ចាស់ការ​ និង​ការទទួលខុសត្រូវ​របស់​គ្រួសារ​ក្រីក្រ​ដោយ​ពុំ​ស្វែង​ រក​កម្រៃ​ មិន​ប្រកាន់​សាសនា​ និង​និន្នាការនយោបាយ​ណាមួយ​ឡើយ​។ សមាគម​យើង​ ជា​ដៃគូ​រយុទ្ធសាស្រ្ត ជាមួយ​ មូលនិធិ​ គី​ន ឆា​ន (Kinchan Foundation) ដើម្បី​អនុវត្ត​កម្មវិធី​ កុមារ​កម្ពុជា​រីករាយ​ ក្នុង​ការ​លើកកំពស់​គុណភាព​ និង​សេវា​អប់រំ​ កំរិត​មត្តេយ្យសិក្សា​ ក្នុង​ខេត្ត​ គោលដៅ​ ចំនួន​ ៥ គី​ សៀមរាប​ រតនគិរី​ ក្រចេះ​ ត្បូងឃ្មុំ​ និង​ កំពង់ចាម​។

ក្រោយពី​ទទួល​បាន​ភាព​ជោគជ័យ​ ក្នុង​គម្រោង​សាកល្បង​ សាលា​មត្តេយ្យស​ហគម​ន៍ ៣ កន្លែង​ ស្រុក​វ៉ា​រិន ខេត្ត​ សៀមរាប​ ឆ្នាំ​ ២០១៧ កម្មវិធី​បាន​ បន្ត​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ ដោយ​បាន​ សាងសង់​ និង​កែ​លម្អ​អគារ​មត្តេយ្យ សិក្សា​ បន្ថែម​ ក្នុង​ឆ្នាំ​ ២០១៩ ដល់​ ២០២០ មាន​ចំនួន​ សរុប​៤៣ កន្លែង​។ ក្នុង​ឆ្នាំ​ ២០២៣ នេះ​ កម្មវិធី​ នឹង​ធ្វើការ​ពង្រីក​ បន្ថែម​ សម្រាប់​ ជំនាន់​ទី​ ៤ គី​មាន​ ១៤កន្លែង​ ផ្សេងទៀត​ ដែល​សាលា​ទាំងនេះ​ ស្ថិតនៅ​ខេត្ត​ចំនួន​ ៤គឺ​៖ ខេត្ត​ សៀមរាប​ ក្រចេះ​ ត្បូងឃ្មុំ​ និង​ខេត្ត​ កំពង់ចាម​។

នេះ​ជា​ តារាង​គោលដៅ​ ទាំង​ ១៤ កន្លែង​ ដែល​ត្រូវ​សាងសង់​ ថ្នី​ ឬកែ​លម្អ​ អគារ​មត្តេយ្យ ឆ្នាំ​ ២០២៣ ។

សមាសធាតុដេញថ្លៃ

ប្រភេទ៖ ការអញ្ជើញសម្រាប់ការដេញថ្លៃ ។

ទីតាំង៖ ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តសៀមរាប ។

តម្រូវការដាក់ស្នើ

សមាគម​គ្រួសារ​យើង​មាន​កិតិយស​ អញ្ចើញ ក្រុម​ម៉ៅការ​សំណង់​ ដើម្បី​ផ្តល់ តម្លៃ​លើ​ គម្រោង​សាងសង់​ និង​កែ​លម្អ​អគារសិក្សា​មត្តេយ្យខាងលើ​ តាមរយៈ​គំរូ​ឬ តារាង​សម្រង់​តម្លៃ​ការងារ​សាងសង់​ និង​កែ​លម្អ​អគារសិក្សា​មត្តេយ្យ ដែល​ភ្ជាប់​ជូន​។

បញ្ចា​ក់៖ ក្រុម​ម៉ៅការ​សំណង់​អាច​ចូលរួម​ផ្តល់តម្លៃ​ សម្រាប់​គ្រប់​ខេត្ត​ គោលដៅ​ ប៉ុន្តែ​ខាង​ សមាគម​យើង​ និង​ផ្តល់ឧិកាស​កាងារ សម្រាប់​តែ​ ការងារ​ ខេត្ត​ គោលដៅ​ ១ ប៉ុណ្ណោះ​ ទោះបីជា​ តម្លៃ​ដែល​ផ្តល់ជូន​ សមរម្យ​ ឬទៀប​ជាង​ អ្នក​ដ៏​ទៃ​ក៏ដោយ​។ សម្រាប់​ព័ត៌មាន​ ឬទីតាំង​នៃ​គម្រោង​ សាងសង់​ និង​ជួសជុល​ និមួយ​ៗ សូម​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ នាយក​សាលា​ ដែល​មាន​លេខ​ទូរ​ស័ទ្ធ និង​អសយ​ដ្ឋាន​ខាងលើ​។

ឯកសារ​ដែល​ភ្ជាប់​ជូន​សម្រាប់​មូលដ្ឋាន​ ក្នុង​ការ​ផ្តល់សម្រង់​តម្លៃ​រួម​មាន​៖

ក្រុម​ម៉ៅការ​សំណង់​ ដែល​ចាប់អារម្មណ៍​ ត្រូវ​បំពេញ​តម្លៃ​ តាម​តារាង​សម្រង់​តម្លៃ​ដែល​បាន​ផ្តល់ជូន​ ហើយ​ត្រូវ​ប្រគល់​ឯកសារ​នេះ​ មកដល់​ការិយាល័យ​ សមាគម​គ្រួសារ​យើង​ផ្ទាល់​ តាមរយៈ​អសយ​ដ្ឋាន​ ផ្ទះ​លេខ​ ៥៧៧ ផ្លូវ​ ៣ ឬអង់​តាម៉ិញ សង្កាត់​ទឹក​កាកាប ខ័ណ្ណពោធិ​សែន​ជ័យ​ ភ្នំពេញ​។

ឈប់​ទទួល​ ឯកសារ​សម្រង់​តម្លៃ​ ត្រឹម​ម៉ោង​ ៥ ល្ងាច​ ថ្ងៃ​ទី​ ១៨ ខែ​ សីហា​ ឆ្នាំ​ ២០២៣។

សម្រាប់​ព័ត៌មាន​បន្ថែម​ សម្រាប់​ការ​ចូលួមផ្តល់ នូវ​សម្រង់​តម្លៃ​ ការងារ​សាងសង់​ និង​ ជួសជុល​ខាងលើ​ សូម​ទាក់​ទ ប្រធាន​ ឬបុគ្គលិក​ សមាគម​គ្រួសារ​យើង​ ដែល​មានឈ្មោះ​ និង​ ទូរស័ព្ទ​ខាងក្រោម​៖

លោក​ ខឹម វិចិត្រ​ នាយក​សមាគម​គ្រួសារ​យើង​ ទូរ​ស័ព្ធ/តេលេក្រាម​ 012 816 899 ។

លោក​ ប៉ិច​ ប៊ុណ្ណា​ មន្ត្រី​ ត្រួតពិនិត្យ​ និង​តាមដាន​ គម្រោង​ ទូរ​ស័ព្ធ/តេលេក្រាម​ 017 727 479 ។

ឯកសារយោង៖

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *