ប្រជុំពិនិត្យសកម្មភាពប្រចាំឆ្នាំ២០២១

កាលពីថ្ងៃទី០៩ ខែធ្នូ សមាគមគ្រួសារយើង បានបើកអង្គប្រជុំនៅការិយាល័យកណ្តាល ក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ចប់រាល់សកម្មភាពដែលនៅសេសសល់ ក្នុងឆ្នាំ២០២១ ព្រមទាំងបានពិភាក្សា អំពីវិធីសាស្រ្តក្នុងការអនុវត្ត គម្រោងសម្រាប់ឆ្នាំ២០២២ ផងដែរ។

ប្រធានគម្រោង ដែលមានទីស្នាក់ការក្នុងខេត្តសៀមរាប និងខេត្តក្រចេះ បានធ្វើដំណើរមកចូលរួមអង្គប្រជុំ ជាមួយនឹងក្រុមថ្នាក់ដឹកនាំសមាគមគ្រួសារ មានដូចជានាយកប្រតិបត្តិ លោក ឃឹម វិចិត្រ ប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល កញ្ញា ភួង គ្រឹះស្នា និងលោក ឡាយ ប៉េកទ្រី ប្រធានកម្មវិធី។
បច្ចុប្បន្ននេះ សមាគមគ្រួសារយើង កំពុងធ្វើដំណើរការកម្មវិធីចំនួន០៣ និងអាជីវកម្មសង្គមចំនួន០១ ដែលដំណើរការអនុវត្តនៅក្នុងខេត្តចំនួន០៦ មានដូចជា ខេត្តសៀមរាប ព្រះវិហ៊ារ ត្បូងឃ្មុំ រតនគិរី ក្រចេះ សៀមរាប និងខេត្តកំពង់ចាម។

• គម្រោង កុមារកម្ពុជារីករាយ (HCC) មានគោលបំណងផ្តល់ឱកាស ដល់កុមារកម្ពុជាឱ្យបានការអប់រំ សម្រាប់អនាគត់របស់ពួកគេ ហើយគម្រោងនេះត្រូវបានគាំមូលនិធិ ដោយមូលនិធិ គីនចាន់។

• គម្រោង NOREC មានការរួមពីដៃគូរចំនួន ២ រួមមាន គម្រោង Aspada មកពីប្រទេសបង់ក្លាដែស និង Pahal មកពីប្រទេសឥណ្ឌា ដែលមានគោលបំណង ផ្លាស់ប្តូរ និងចែករំលែកចំណេះដឹង លើអាហារូបត្ថម្ភ និងសុខភាព ទាក់ទង់ទៅនឹងឧបករណ៍ គម្រោង និងវិធីសាស្រ្តផ្សេងៗ។

• ចំណែកឯគម្រោងមួយទៀត ក្នុងខេត្តព្រះវិហ៊ារ គឺគាំទ្រដល់ការអប់រំសម្រាប់ថ្នាក់មត្តេយ្យ មានដូចជា ការផ្តល់ជូននូវអាគារសិក្សាចំនួន ០៥ ដែលមានបន្ទប់រៀនចំនួន ១០ ដែលបច្ចុប្បន្នកំពុងសាងសងយ៉ាងយកចិត្តទុកដាក់ ហើយកុមារដែលស្ថិតក្នុងសហគមន៍ជនបទ ក្នុងតំបន់នោះនឹងមានឱកាសស្មើរគ្នា ដើម្បីទទួលបានការអប់រំ សម្រាប់អនាគត់របស់ពួកគេ គម្រោងនេះទទួលបានមូលិធិពី Phoenix Foundation។

• យ៉ាងណាមិញ គម្រោង ECRC (មជ្ឈមណ្ឌលធនធានកុមារតូច) គឺជាអ្នកជំនាញសហគ្រាសសង្គម ក្នុងការមើលថែទាំកុមារ និងការអភិវឌ្ឍន៍ ក៏ដូចជាការផ្តល់សេវា (ការបណ្តុះបណ្តាលគ្រូ ក្រុម អ្នកចំអិនអាហារក្នុងគម្រោង ECCD និងអាហារូបត្ថម្ភ ក៏ដូចជាសេវាកម្មប្រឹក្សាយោបល់) ល្បែងគរុកោសល្យ សម្ភារៈផ្សេងៗដូចជា គ្រឿងសង្ហារឹមសម្រាប់ថ្នាក់មត្តេយ្យសិក្សាជាដើម។

Most Views

Official Facebook

Official Youtube