កាលពីថ្ងៃចន្ទ ១១ រោច ខែ កត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ចាប់ផ្ដើមថ្ងៃទី ៨ ដល់ ១១ ខែ វិច្ឆិកា ឆ្នាំ២០២១ សមាគមគ្រួសារយើងបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីអាហារូបត្ថម្ភនិងអនាម័យ ទៅដល់អ្នកចំអិនអាហារនិងនាយកនាយិកា សម្រាប់សាលាមត្តេយ្យគោលដៅខេត្ត ក្រចេះ និងត្បូងឃ្មុំ របស់គម្រោង HCC ដែលរៀបចំឡើងដោយបុគ្គលិកសមាគមគ្រួសារយើង ក្រោមការឧបត្ថម្ភគាំទ្រពីមូលនិធិគឹមចាន់ នៃគម្រោង កុមារកម្ពុជារីករាយ (HCC) និងសហការជាមួយគម្រោង(ECRC)។

កម្មវិធីនេះប្រព្រឹត្តឡើង មានរយៈពេល ២ថ្ងៃ សម្រាប់ខេត្តទាំងពីរ។ គោលបំណងនៃវគ្គបណ្តុះបណ្ដាលដើម្បីស្គាល់ពីតួនាទីនិងសារៈសំខាន់រូបត្ថម្ភ និងអាហារ៣ក្រុម ការគ្រប់គ្រងអាហារ អាហារសម្រន់ប្រកបដោយសុវត្ថិភាពនិងអនាម័យ រួមទាំងការទទួលខុសត្រូវ តាមតួនាទីរបស់ខ្លួនក្នុងការចម្អិន និង ការរៀបចំអាហារសម្រាប់កុមារ ដើម្បីជាទុនចំនេះដឹងបន្ថែមសម្រាប់យកទៅអនុវត្តប្រកបទៅដោយគុណភាពនិងធ្វើឲ្យកុមារមានសុខភាពល្អ។

វគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងមានរយៈពេលពីរលើក ៖ លើកទី១ ធ្វើនៅការិយាល័យអប់រំស្រុកពពញាក្រែក ខេត្តត្បូងឃ្មុំ អ្នកចូលរួមសរុប ២២នាក់ អ្នកចំអិនមានចំនួន១២នាក់ និងនាយក/នាយិកា១០នាក់ និងលើកទី២ធ្វើឡើងនៅសាលាមត្តេយ្យធនធានស្រុកស្នួល ខេត្តក្រចេះ អ្នកចូលរួមសរុប ១៥នាក់ អ្នកចំអិនមានចំនួន ៧ នាក់ និងនាយកចំនួន ៧នាក់និងមន្ត្រីការិយាល័យអប់រំកុមារ១ នាក់ដែលបានអញ្ជើញចូលរួមមកពីគ្រប់សាលាគោលដៅ ខេត្តត្បូងឃ្មុំនិងខេត្តក្រចេះប្រកបដោយជោគជ័យ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *