សិស្សសាលាមត្តេយ្យសិក្សារបស់សមាគមគ្រួសារយើង បានវិលត្រលប់ចូលសាលារៀនដោយផ្ទាល់វិញស្ទើរតែគ្រប់ខេត្តគោលដៅទាំងអស់ (ខេត្តក្រចេះ ត្បូងឃ្មុំ សៀមរាបកំពង់ចាម រតនគិរី) បន្ទាប់ពីសាលារៀនបានបិទ និងតម្រូវអោយរៀនតាមប្រព័ន្ធអនឡាញអស់រយៈពេលយ៉ាងយូរដោយសារបញ្ហាវិបត្តិជំងឺកូវីដ ១៩។ ក្មេងៗសប្បាយរីករាយយ៉ាងខ្លាំងចំពោះការវិលត្រលប់ទៅកាន់ថ្នាក់រៀនវិញ ក្នុងការសហការជាមួយមិត្តភក្តិនិងគ្រូៗរបស់ពួកគេ។
បើទោះបីជាយ៉ាងនេះក្តី សិស្សសានុសិស្សទាំងអស់នៅតែបន្តការប្រុងប្រយ័ត្ន និងគោរពវិធានការបីកុំ បីការពារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ ការសិក្សាក្នុងបរិបទមួយដែលមានការជំរុញ និងបរិយាកាសប្រកបដោយសុវត្ថិភាពគឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍កុមារអោយមានសក្តានុពល។