🤝👏នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បុគ្គលិករបស់សមាគមគ្រួសារយើងបានចូលរួមសិក្ខាសាលាចែករំលែកចំណេះដឹងប្រចាំត្រីមាសទី១ របស់គម្រោងណូរិច (Norec) ជាមួយអង្គការដៃគូពីប្រទេសបង់ក្លាដែស គឺអង្គការមូលនិធិ អាស្ប៉ាដា ប៉ារីប៉េស អ៊ុនណាយ៉ាន់ (Aspada Paribesh Unnayan Foundation) និងអង្គការប៉ាហាល់ចាន់ វីកាស សាយ៉ុង សាថាន់ (Pahal Jan Vikas Sahyog Sansthan) ពីប្រទេសឥណ្ឌា។ តាមរយៈសិក្ខាសាលាខាងលើនេះ អង្គការទាំងបីបានពិភាក្សា និងចែករំលែកអំពីបទពិសោធន៍ផ្សេងៗ ទាក់ទងទៅនឹងការអនុវត្តផ្នែកអាហាររូបត្ថម និងសុខភាពនៅក្នុងប្រទេសនីមួយៗ។
👩💼👏ក្នុងអំឡុងពេលនៃសិក្ខាសាលានេះផងដែរ អ្នកនាង រ៉ាស៊ី មន្ត្រីផ្នែកសុខភាពរបស់សមាគមគ្រួសារយើង បានធ្វើបទបង្ហាញអំពី គន្លឹះ ១២ សម្រាប់ឱ្យគ្រួសារមានសុខភាពល្អ ដែលគន្លឹះនេះត្រូវបានបង្កើតឡើងក្រោមការសហការគ្នាជាមួយអង្គការដៃគូអន្តរជាតិ PE&D (ភីអ៊ីអេនឌី) និងមានការគាំទ្រពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ហៅកាត់ AFD ដើម្បីជួយបង្កើនការយល់ដឹងដល់សហគមន៍ដែលងាយរងគ្រោះ ចំពោះទារក និងស្រ្តីមានផ្ទៃពោះ ដែលមានតម្រូវការអាហាររូបត្ថម និងសុខភាព។ ជាមួយគ្នានេះផងដែរ អ្នកនាង ខទីម៉ះ មន្ត្រីផ្នែកអាហាររូបត្ថមរបស់សមាគមគ្រួសារយើង ក៏បានធ្វើបទបង្ហាញផងដែរទាក់ទងទៅនឹងសារៈសំខាន់នៃអាហាររូបត្ថម្ភ និងសុខភាពដ៏ត្រឹមត្រូវ សម្រាប់ការលូតលាស់របស់ទារកក្នុងរយៈពេល ១០០០ ថ្ងៃ។
👩💻👩💻ចំពោះគម្រោងនេះផងដែរ ត្រូវបានឧបត្ថមដោយមូលនិធិ ណូរិច (Norec) និងអនុវត្តនៅក្នុងប្រទេសកម្ពុជា ដោយសមាគមគ្រួសារយើងរហូតដល់ឆ្នាំ២០២៤។ អ្នកនាង ខទីម៉ះ និងអ្នកនាង រ៉ាស៊ី គឺមន្ត្រីរបស់សមាគមគ្រួសារយើងដែលធ្វើការលើគម្រោងណូរិចនេះ។ នៅចុងខែមេសា ឆ្នាំ២០២២នេះ អ្នកទាំងពីរនឹងចាប់ផ្តើមបំពេញបេសកកម្មនៅក្នុងសហគមន៍ដោយផ្ទាល់ជាលើកដំបូងនៅក្នុងខេត្តក្រចេះផងដែរ។