វគ្គបណ្តុះបណ្តាលបុគ្គលិករបស់កម្មវិធីកុមារកម្ពុជារីករាយ (HCC) នៅខេត្តរតនគិរី

📌នៅដើមសប្តាហ៍នេះ បុគ្គលិកសមាគមគ្រួសារយើងនៅតាមបណ្តាខេត្ត បានរៀបចំវគ្គបំណ្តុះ បណ្តាល សម្រាប់លោកគ្រូអ្នកគ្រូ នាយកសាលា និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងខេត្តរតនគិរី អំពីវិធីសាស្រ្តក្នុងការគ្រប់គ្រងវត្តមានសិស្ស។ 🎓👏

កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ក្នុងគោលបំណងបង្ហាញពីវិធីសាស្រ្ត និងការណែនាំឱ្យច្បាស់លាស់ ទៅកាន់នាយកសាលា លោកគ្រូអ្នគ្រូ និងអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ ឱ្យបានយល់ពីរបៀបតាមដាន អវត្តមានរបស់សិស្ស និងយល់ពីអំពីករណី ដែលធ្វើឱ្យសិស្សមានអវត្តមានញឹកញាប់ ឬវត្តមានរបស់សិស្សក្នុងថ្នាក់មានតិច។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តិឡើង ក្នុងសាលាគោលដៅចំនួន ៩ ក្នុងចំណោម ១២ នៅក្នុងខេត្តរតនគិរី និងដឹកនាំដោយលោក រស់ បូរិទ្ធិ ជាប្រធានគម្រោង HCC ប្រចាំខេត្តក្រចេះនិងត្បូងឃ្មុំ និងលោក ទៀវ ឈុនលី ជាប្រធានគម្រោង HCC ប្រចាំខេត្តសៀមរាបនិងរតនះគីរី
កម្មវិធីបណ្តុះបណ្តាលនេះ ជាផ្នែកមួយរបស់គម្រោង HCC (កុមារកម្ពុជារីករាយ) ដែលមានគោលបំណង លើកស្ទួយកុមារកម្ពុជា ឱ្យមានឱកាសក្នុងការទទួលបានការអប់រំ ប្រកបដោយគុណភាព នៅថ្នាក់មត្តេយ្យ និងថ្នាក់បឋមសិក្សា ក្រោមការឧបត្ថមពីមូលនិធិ គីន ចាន់។ 👏🙏

Share this post

Share this post