📌 កាលពីថ្ងៃអង្គារ ១២ រោច ខែ កត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ចាប់ផ្ដើមថ្ងៃទី ៩ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០២១ សមាគមគ្រួសារយើងបានរៀបចំវគ្គពង្រឹងសមត្ថភាពបន្ថែមស្ដីពីការធ្វើតេស្តកុមារអាយុ៥ឆ្នាំ ទៅដល់គ្រូមត្តេយ្យ សម្រាប់សាលាមត្តេយ្យគោលដៅខេត្ត ក្រចេះ និងត្បូងឃ្មុំ របស់គម្រោង HCC ដែលរៀបចំឡើងដោយបុគ្គលិកសមាគមគ្រួសារយើង ក្រោមការឧបត្ថម្ភគាំទ្រពីមូលនិធិគឹមចាន់ នៃគម្រោង កុមារកម្ពុជារីករាយ (HCC) និងសហការជាមួយគម្រោង(ECRC)។

កម្មវិធីនេះប្រព្រឹត្តឡើង មានរយៈពេល ២ថ្ងៃ សម្រាប់ខេត្តទាំងពីរ។ គោលបំណងនៃវគ្គពង្រឹងសមត្ថភាពនេះ ដើម្បីពង្រឹងបន្ថែមពីរបៀបអនុវត្តធ្វើតេស្តវាយតម្លៃសមត្ថភាពកុមារអាយុ៥ឆ្នាំ របៀបធ្វើតេស្តតាមប្រព័ន្ធអនឡាញសម័យថ្មី និងបំពេញបន្ថែមរាល់ចំណុចខ្វះខាតដែលបានរកឃើញលទ្ធផល តាមរយៈការអនុវត្តរបស់លោកគ្រូអ្នកគ្រូមត្តេយ្យជាក់ស្ដែង ដើម្បីជាទុនចំនេះដឹងបន្ថែម សម្រាប់យកទៅអនុវត្តប្រកបទៅដោយគុណភាពនិងប្រសិទ្ធិភាពខ្ពស់។

វគ្គពង្រឹងសមត្ថភាពនេះបានធ្វើឡើងមានរយៈពេលពីរលើក ៖ លើកទី១ ធ្វើនៅការិយាល័យអប់រំស្រុកពពញាក្រែក ខេត្តត្បូងឃ្មុំ អ្នកគ្រូមត្តេយ្យចូលរួមសរុប ១៥ នាក់ និងលើកទី២ធ្វើឡើងនៅសាលាមត្តេយ្យធនធានស្រុកស្នួល ខេត្តក្រចេះ អ្នកគ្រូមត្តេយ្យចូលរួមសរុប ៩ នាក់ មន្ត្រីការិយាល័យអប់រំកុមារ១ នាក់ដែលបានអញ្ជើញចូលរួមមកពីគ្រប់សាលាគោលដៅ ខេត្តត្បូងឃ្មុំនិងខេត្តក្រចេះប្រកបដោយជោគជ័យ។ 👏😊🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *