សូមស្វាគមន៍ដំណើរមកកាន់ប្រទេសកម្ពុជា របស់លោក ហាតមុត ជីស៊ីកេ (Hartmut GIESECKE) ប្រធានមូលនិធិគីនឆាន ស្ទីហ្វថុង ពីប្រទេសអាល្លឺម៉ង ដែលជាម្ចាស់ឧបត្ថមកម្មវិធីអភិវឌ្ឍការអប់រំសម្រាប់កុមារ គឺគម្រោងកុមារកម្ពុជារីករាយ (HCC)។

គម្រោងកុមារកម្ពុជារីករាយ គឺជាកម្មវិធីអភិវឌ្ឍការអប់រំកុមារមួយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ដល់វិស័យអប់រំសម្រាប់កុមារ នៅតាមតំបន់ដាច់ស្រយាល ងាយរងគ្រោះក្នុងខេត្តមួយចំនួននៅប្រទេសកម្ពុជា ដោយបច្ចុប្បន្នគម្រោងនេះត្រូវបានអនុវត្តដោយអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ គឺសមាគមគ្រួសារយើង និងអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ហៅកាត់ថា អង្គការខេប។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោក ហាតមុត ជីស៊ីកេ និងជំនួយការរបស់លោក គឺលោកស្រី អ៊ុលឡា ជីស៊ីកេ បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អង្គការដែលកំពុងអនុវត្តគម្រោងកុមារកម្ពុជារីករាយទាំងពីរ និងលោកគ្រូអ្នកគ្រូទាំងអស់នៅតាមសាលាគោលដៅ។

ចំពោះណើរទស្សនកិច្ចនេះដែរ ប្រធានមូលនិធិគីនឆាន ស្ទីហ្វថុង នឹងធ្វើដំណើរទៅកាន់ខេត្តតែចំនួនបីក្នុងចំណោមខេត្តទាំងប្រាំនៃគម្រោង គឺខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តកំពង់ចាម ដើម្បីជួបសំណេះសំណាលជាមួយនាយកសាលា គណៈកម្មការគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ ព្រមទាំងពិនិត្យមើលសមិទ្ធផល ដែលអង្គការទាំងពីរ រួមសហការជាមួយស្ថាបនអប់រំ ក្នងតំបន់គោលដៅ សម្រេចបានក្រោមការជួយឧបត្ថមរបស់មូលនិធិ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *