កាលពីសប្តាហិ៍មុន បុគ្គលិករបស់សមាគមគ្រួសារយើងចំនួន ៦នាក់ បានធ្វើដំណើរទៅខេត្តព្រះវិហ៊ារ ដើម្បីធ្វើការស្ទង់មតិមូលដ្ឋាន លើការអប់រំរបស់សាលាមត្តេយ្យនៅក្នុងតំបន់គោលដៅចំនួន ៥ របស់គម្រោងថ្មី ដែលបានចាប់ផ្តើមបើកដំណើរការ កាលពីខែសីហា ឆ្នាំ២០២១។

គម្រោងនេះបានដាក់គោលដៅ លើស្រុកចំនួនពីរក្នុងខេត្តព្រះវិហារ គឺស្រុកឆែប និងស្រុកជ័យសែន។ ចំណែកឯការស្ទង់មតិនេះវិញ បានធ្វើឡើងកាលពីថ្ងៃទី២២ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

បេសកកម្មនេះមានគោលបំណង ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យ ដែលទាក់ទងនឹងការអប់រំរបស់សាលាមត្តេយ្យ នៅក្នុងខេត្តព្រះវិហារ តាមរយៈការវាស់ស្ទុងសមត្ថិភាព កុមារដែលមានអាយុចាប់ពី៣ដល់៥ឆ្នាំនៅក្នុងសាលាគោលដៅ និងសាលាមិនមែនគោលដៅ ព្រមទាំងក្មេងៗ ដែលមិនមានឧកាសដើម្បីទទួលបានការសិក្សា។

បុគ្គលិកសមាគមគ្រួសារយើង ថែមទាំងបានជួប និងធ្វើបទសម្ភាសជាមួយនាយកសាលា មន្ទីអប់រំស្រុកឆែប ក៏ដូចជាក្រុមប្រឹក្សាឃុំ និងបានរៀបចំផ្តោតលើក្រុមពិភាក្សា ដើម្បីឱ្យឳពុកម្តាយ កុមារ បានពិភាក្សាអំពីការថែទាំ និងការអភិវឌ្ឍន៍កុមារតូច។

នេះគឺជាលើកទី ១ របស់សមាគមគ្រួសារយើង ក្នុងការធ្វើការស្ទង់មតិលើការអប់រំរបស់សាលាមត្តេយ្យ នៅក្នុងស្រុកទាំងពីរ ហើយការស្ទង់មតិនេះ អាចអនុញ្ញាតឱ្យ សមាគមគ្រួសារយើង បានឃើញពីឥទ្ធិពលនៃគម្រោងថ្មីរបស់ខ្លួន ដែលមានអគារមត្តេយ្យសិក្សាថ្មីចំនួន៥ ដោយមានបន្ទប់សិក្សាចំនួន១០។ គម្រោងនេះមានរយៈពេលបីឆ្នាំ (ពីខែសីហា ឆ្នាំ២០២១ ដល់ខែកក្តដា ឆ្នាំ២០២៤) ហើយសមាគមគ្រួសារយើង មានគោលបំណងក្នុងការលើកកម្ពស់លទ្ធភាព ឱ្យកុមារទទួលបានការអប់រំតាំងពីមត្តេយ្យសិក្សាប្រកបដោយគុណភាព សម្រាប់កុមារងាយរងគ្រោះក្នុងខេត្តព្រះវិហារ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *