កាលពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ សមាគមគ្រួសារយើង បានរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់គ្រូមត្តេយ្យរបស់សាលាមត្តេយ្យគោលដៅ នៃគម្រោង HCC ក្នុងគោលបំណងពង្រឹងបន្ថែមលើការអនុវត្តការវាយតម្លៃសមត្ថភាពរបស់កុមារអាយុ៥ឆ្នាំ តាមរៀបធ្វើតេស្តរបស់ក្រសួងអបរំ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដោយបុគ្គលិកសមាគមគ្រួសារយើង ដោយការសហការរបស់គម្រោង HCC ក្រោមការឧបត្ថម្ភគាំទ្រពីមូលនិធិគឹមចាន់ នៃគម្រោង កុមារកម្ពុជារីករាយ (HCC) និងសហការជាមួយគម្រោង(ECRC)។

កម្មវិធីនេះប្រព្រឹត្តឡើង មានរយៈពេល ២ថ្ងៃ សម្រាប់ខេត្តទាំងពីរ (សៀមរាម និងរតនគិរី) ក្នុងគោលបំណងពង្រឹងបន្ថែមដល់លោកគ្រូអ្នកគ្រូ ដើម្បីបានយល់ដឹងឱ្យកាន់តែស៊ីជ្រៅ ពីរបៀបការធ្វើតេស្តសម្រាប់កុមារអាយុ៥ឆ្នាំ និងកែលម្អជំនាញ ដើម្បីជាទុនចំនេះដឹងបន្ថែម សម្រាប់យកទៅអនុវត្តប្រកប ដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ជូនដល់អ្នកចូលរួមទាំងអស់ បានយល់ដឹង លើទិដ្ឋភាពជាក់ស្តែងអំពីរបៀបធ្វើតេស្តទាំងនោះ និងអនុញ្ញាតឱ្យលោកគ្រូអ្នកគ្រូអនុវត្ត ព្រមទាំងបានទទួលនូវដំបូន្មានពីគ្រូបណ្តុះបណ្តាល។ ដូច្នេះលោកគ្រូអ្នកគ្រូទាំងអស់ អាចយកវិធីសាស្រ្តទាំងនេះ ទៅអនុវត្តបានប្រកបដោយប្រសិទ្ធិភាព និងទទួលបានលទ្ធផលជាទីគាប់ចិត្ត។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តិនៅកន្លែងផ្សេងគ្នា ដោយកន្លែងទីមួយ ធ្វើនៅការិយាល័យសមាគមគ្រួសារយើង ស្រុកបរកែវ ខេត្តរតនគិរី ដែលមានអ្នកចូលរួម ១៩នាក់។ ចំណែកឯខេត្តសៀមរាបវិញ មានលោកគ្រូអ្នកគ្រូចូលរួមចំនួន ១០នាក់ និងមន្ត្រីការិយាល័យអប់រំកុមារ១។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *