សមាគមគ្រួសារយើង បានរៀបចំបណ្តុះបណ្តាល ដល់អង្គការដៃគូរចំនួន ២ នៅប្រទេសបង់ក្លាដែស និងឥណ្ឌា

ក្រុមការងារសមាគមគ្រួសារយើងបានរៀបចំបណ្តុះបណ្តាលចំនួនរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២៦-២៨ ខែតុលា ឆ្នាំ ២០២១ ដល់អង្គការដៃគូរចំនួន២នៅប្រទេសបង់ក្លាដែស និងឥណ្ឌាស្តីពី គន្លឹះទាំង 12 សម្រាប់គ្រួសារមានសុខភាពល្អ។ 👏👨‍🏫📖

សមាគមគ្រួសារយើង KrY និងអង្គការមិនមែនរដ្ឋាភិបាលមកពីប្រទេស បង់ក្លាដែស ASPADA Paribesh Foundation និង អង្គការមកពីប្រទេសឥណ្ឌា PAHAL កំពុងតែចូលរួមអនុវត្តន៍ការងារស្តីពីការកសាងសមត្ថភាពតាមរយៈការផ្លាស់ប្តូរ គ្រោមគារគាំទ្រហិរញវត្ថុពីគម្រោង NOREC (ភ្នាក់ងារសហប្រតិបត្តិការនៃការផ្លាស់ប្តូរចំណេះដឹងរបស់ប្រទេសន័រេស)

គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវ ផ្នែកអាហារូបត្ថម្ភ និងសុខភាពនៅក្នុងប្រទេសចំនួនបី តាមរយៈការចែករំលែកចំណេះដឹង និងការកសាងសមត្ថភាពរបស់អង្គការនីមួយៗ។ ដើម្បីសម្រេចបាននូវគោលដៅនេះ អង្គការនីមួយៗបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រធានបទទាក់ទងនឹងសុខភាព និងអាហារូបត្ថម្ភទៅដល់ដៃគូពីរផ្សេងទៀត។

នៅក្នុងសប្តាហ៍នេះ គឺជាវគ្គបណ្តុះបណ្តាលរបស់សមាគមគ្រួសារយើង ស្តីពីឧបករណ៍សម្រាប់លើកកម្ពស់ការយល់ដឹង ដែលត្រូវបានប្រើនៅក្នុងសហគមន៍ ដើម្បីកែលម្អរការអនុវត្តសុខភាព និងអាហារូបត្ថម្ភ៖ “គន្លឹះទាំង 12 សម្រាប់គ្រួសារមានសុខភាពល្អ”។ ឧបករណ៍នេះគ្របដណ្តប់លើប្រធានបទដូចជា អាហារូបត្ថម្ភសមរម្យសម្រាប់ទារក ការអនុវត្តសុខភាព និងអាហារូបត្ថម្ភដែលបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះ ការអភិវឌ្ឍន៍កុមារ និងសិទ្ធិកុមារ។

KrY សូមថ្លែងអំណរគុណចំពោះអង្គការដៃគូរបស់ខ្លួន ASPADA Paribesh Foundation និង Pahal ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលក្រោមការសម្របសម្រួលរបស់ គ្រូបង្គោល លោក បូ ផូ និងលោក ឯម ប៉ូល! 🙏👏

Most Views

Official Facebook

Official Youtube