ពានរង្វាន់ជាតិសម្រាប់បរិស្ថានសាលាឆ្នើម នៅសាលាឈើខ្លឹម – ខែកញ្ញាឆ្នាំ ២០២១

សមាគមគ្រួសារយើង មានមោទនភាពនិងមានកិត្តិយស ដែលបឋមសិក្សា និងមត្តេយ្យសិក្សានៃ សាលាឈើខ្លឹម ស្ថិតក្នុងបរិវេណតែមួយ នឹងជាសាលាដែលគាំទ្រដោយគម្រោងអេចស៊ីស៊ី(HCC) ទទួលបានពានរង្វាន់ថ្នាក់ជាតិ ចំណាត់ថ្នាក់លេខ៣ ផ្នែកបរិស្ថានសាលាឆ្នើម។ 👏🎉🎓

នៅថ្ងៃទី៣០ ខែកញ្ញាឆ្នាំ ២០២១ ក្រុមការងារ របស់សមាគមគ្រួសារយើង(KrY) និង អង្គការខេប(KAPE) ដែលបានរួមគ្នាអនុវត្តគម្រោងអេចស៊ីស៊ី (ដែលគ្រួសារយើង ទទួលខុសត្រូវលើសាលាមត្តេយ្យសិក្សា និងងអង្គការខេប ទទួលខុសត្រូវលើសាលាបឋមសិក្សា) បានចូលរួមពិធីប្រគល់ពានរង្វាន់បរិស្ថានសាលាឆ្នើមនៅបរិវេណសាលាឈើខ្លឹម។ ពិធីប្រគល់ពានរង្វាន់នេះធ្វើឡើងក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងបរិស្ថាន។ 🎓📚🌳🏫

សាលាបឋមសិក្សាឈើខ្លឹម និងសាលាមត្តេយ្យ គឺជាផ្នែកមួយនៃគម្រោងអេចស៊ីស៊ី ចាប់តាំងពីឆ្នាំ ២០១៩ បានទទួលពានរង្វាន់លេខ៣ ផ្នែកបរិស្ថានសាលាឆ្នើមថ្នាក់ជាតិ។👏

ការយកចិត្តទុកដាក់ពិសេសត្រូវបានផ្តល់ ដើម្បីធ្វើឱ្យបរិយាកាសនៅក្នុងសាលារៀននីមួយៗនៃគម្រោងអេចស៊ីស៊ី មានភាពប្រសើរឡើង។ ដូច្នេះពានរង្វាន់នេះគឺជាសមិទ្ធផលមួយហើយយើងសង្ឃឹមថាមិនមែនជារង្វាន់ចុងក្រោយទេ។ 🙏😊

Most Views

Official Facebook

Official Youtube