តើលុយរបស់អ្នកទៅណា?

សមាគមគ្រួសារយើងជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលធ្វើការផ្តោតសំខាន់លើវិស័យអប់រំកុមារតូច ដូចជាការជួយពង្រឹងសមត្ថភាពគ្រូតាមរយៈវគ្គបណ្តុះបណ្តាលគរុកោសល្យគ្រូមត្តេយ្យ ការផ្តល់នូវឧបករណ៍បរិក្ខារក្នុងថ្នាក់រៀន ឧបករណ៍ល្បែងគរុកោសល្យសម្រាប់ជាជំនួយក្នុងការបង្រៀនកុមារ ការអប់រំផ្នែកអាហារូបត្ថម្ភ និងការជួយពង្រឹងចំណេះបឋមដល់អាណាព្យាបាលកុមារឲ្យយល់អំពីការថែមទាំសុខភាពកុមារតូចទាំងរូបកាយ និងស្មារតី។

ថវិការដែលលោកអ្នកបរិច្ចាគមកកាន់សមាគមគ្រួសារយើង នឹងត្រូវបានប្រើប្រាស់យ៉ាងមានតម្លាភាព ដើម្បីជួយដល់កុមារតូចនៅតំបន់ជនបទដាច់ស្រយាលក្នុងប្រទេសកម្ពុជាឱ្យទទួលបាននូវឱកាសនៃការអប់រំដូចកុមារនៅតាមទីប្រជុំជនដែរ។

  • សមាគមគ្រួសារយើងបានផ្តល់ឱកាសដល់កុមារតូចនៅក្នុងប្រទេសកម្ពុជាបានទទួលការអប់រំថ្នាក់មុនបឋមសិក្សាស្រប់ទៅតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា មានចំនួនច្រើនជាង៣០០០នាក់ក្នុងមួយឆ្នាំៗ។
  • រហូតមកដល់បច្ចុប្បន្ននេះ កុមារកម្ពុជាមានអាយុចន្លោះពី៣-៥ឆ្នាំប្រមាណតែជាង៤៣ ភាគរយប៉ុណ្ណោះដែលបានទទួលការអប់រំថ្នាក់មុនបឋមសិក្សា
  • ដោយយោងតាមការជំរឿនប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០១៤ របស់វិទ្យាស្ថានជាតិស្ថិតិបានឱ្យដឹងថា កុមារកម្ពុជាប្រមាណ១០ភាគរយមានបញ្ហាកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ ខណៈ៣២ភាគរយផ្សេងទៀតមានជំងឺក្រិន។

បច្ចុប្បន្ននេះ សមាគមគ្រួសារយើងកំពុងធ្វើការជាមួយវិស័យអប់រំកុមារតូចនៅក្នុងខេត្តចំនួន៦ នៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះមានខេត្តព្រះវិហារ ក្រចេះ ត្បូងឃ្មុំ កំពង់ចាម សៀមរាប និងខេត្តរតនគិរី។
បងស្រីសុផល រីករាយដោយកូនស្រីរបស់គាត់បានចូលរៀននៅសាលាមត្តេយ្យសិក្សាមួយដែលមានផាសុកភាព (សាលាមត្តេយ្យឈើខ្លឹម)

ថវិការដែលលោកអ្នកបរិច្ចាគថ្ងៃនេះ អាចជួយតម្រង់ទិសសម្រាប់អនាគតដល់កុមារកម្ពុជាក្រីក្ររាប់ពាន់នាក់!