នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សមាគមគ្រួសារយើង បានចូលរួមសិក្ខាសាលា តាមប្រព័ន្ធអនឡាញ ស្តីពី “ ការចែករំលែកបទពិសោធន៏ក្នុងការអនុវត្តគម្រោង និង​​ បញ្ហាប្រឈមផ្សេងៗ ” ជាមួយនឹងដៃគូពីផ្សេងទៀត នៃគម្រោង NOREC: ASPADA Paribesh Foundation ដែលមានមូលដ្ឋាន ក្នុងប្រទេសបង់ក្លាដែស និងអង្គការ Pahal Jan Vikas Sahyog Sansthan មកពីប្រទេសឥណ្ឌា។

សិក្ខាសាលានេះ គឺជាឱកាស សម្រាប់ឱ្យដៃគូគម្រោងទាំងបី បានរៀបចំកិច្ចប្រជុំដៃគូ លើកចុងក្រោយរបស់ខ្លួន ដើម្បីតាមដានត្រួតពិនិត្យមើលទៅលើសកម្មភាពផ្សេងៗ និងវត្ថុបំណង ដែលសម្រេចបាន ក្នុងអំឡុងឆ្នាំ ២០២១នេះ។

ជាការពិតណាស់ គម្រោងនេះ គឺជាគម្រោងរយៈពេលមួយឆ្នាំ ក្រោមការផ្តល់មូលនិធិ ដោយអង្គការ NOREC ដែលផ្តោតលើការពង្រឹងអាហារូបត្ថម្ភ និងសេវាសុខភាព នៅក្នុងប្រទេសទាំងបី។

នៅក្នុងខែធ្នូ ឆ្នាំ២០២១នេះ បានកត់សម្គាល់ថា ជាការបញ្ចប់គម្រោងរយៈពេលមួយឆ្នាំដំបូង ប៉ុន្តែមិនមែនជាការបញ្ចប់កិច្ចសហប្រតិបត្តិការរវាងដៃគូទាំងបីនោះទេ។ ពីព្រោះ ចាប់ពីខែមករា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៤ សមាគមគ្រួសារយើង អង្គការ ASPADA Paribesh Foundation និងអង្គការ Pahal Jan Vikas Sahyog Sansthan នឹងបន្តការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៏ លើប្រធានបទ អាហារូបត្ថម្ភ (ENSR) សម្រាប់រយៈពេល បីឆ្នាំបន្តទៅមុខទៀត។ គម្រោងនេះនឹងក្លាយទៅជា​ការផ្លាស់ប្តូរបទពិសោធន៏ ក្នុងការអនុវត្តគម្រោងមួយ ដែលអង្គការទាំងបី ដែលនឹងសិក្សាពីគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងសមត្ថភាពរៀងៗខ្លួន ។

សមាគមគ្រួសារយើង មានសេចក្តីសប្បាយរីករាយណាស់ ក្នុងការចាប់ផ្តើម គម្រោងសម្រាប់រយៈពេលបីឆ្នាំទៀត ជាមួយនឹងដៃគូទាំងពីរបន្តទៀតនៅឆ្នាំ២០២២ខាងមុខនេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *